សាលាបណ្តុះបណ្តាលភាពជាសាវ័ក

តើអ្វីជាសាលាDTS

សាលា DTS គឺជាដំណើរផ្សងព្រេងយ៉ាងអស្ចារ្យមួយ​ ប្លែកពីបទពិសោធន៍នៅសាលាផ្សេងៗ។ DTS​ ជាសាលាបណ្តុះបណ្តាល ដែលបំពាក់បំប៉នអ្នកអោយស្គាល់ព្រះ និងនាំអ្នកដ៏ទៃអោយស្គាល់ព្រះ។ DTSនឹងបំពាក់បំប៉នអ្នកសំរាប់បេសកកម្ម​ ដោយអ្នកនឹងមានបទពិសោធន៍យ៉ាងអស្ចារ្យជាមួយវប្បធម៌ នៃព្រះគម្ពីរ សេចក្តីជំនឿហើយនិងការថ្វាយបង្គំជាមួយវប្បធម៌ចំរុះ។ សូមមកអញ្ជើញចូលរួមជាមួយសហគមន៍ ដែលដើរតាមព្រះយេស៊ូវយ៉ាងអស់ពីចិត្ត។

វគ្គសិក្សា ៣ ខែ

Picture of people with text Know God

សាលាDTSជាសាលា ដែលផ្តោតទៅលើការស្គាល់ព្រះ​ និងនាំគេអោយស្គាល់ព្រះ។ ការបណ្តុះបណ្តាលចាប់ផ្តើម ជាមួយថ្នាក់រៀនដែលផ្តោតទៅលើការស្គាល់ព្រះកាន់តែច្បាស់ថែមទៀត។ នេះមិនមែនគ្រាន់តែជាសាលាសំរាប់តែចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាសាលាដែលអនុវត្តនូវសេចក្តីពិតពីព្រះបន្ទូលទ្រង់។​ យើងនឹងធ្វើបែបនេះប្រចាំថ្ងៃ នៅថ្នាក់រៀនយើង​ ការរស់នៅក្នុងសហគមន៍ ការបណ្តុះបណ្តាល ការថ្វាយបង្គំ ការផ្សាយដំណឹងល្អ ការអធិស្ឋាន និងការបំរើផ្សេងៗ។

បេសកម្ម ២ ខែ

Picture of people with text Make God Known

ផ្នែក១ទៀតនៃសាលាDTSគឺជាបេសកកម្ម ដែលនៅក្នុងព្រះគម្ពីរម៉ាកុស16:15បានចែងថាចូរចេញទៅគ្រប់ប្រជាជាតិទាំងអស់ព្រមទាំងប្រកាសដំណឹងល្អ។​ សាលាDTS​ ជាវគ្គសិក្សានៃសាកលវិទ្យាល័យប្រជាជាតិ។ យើងផ្តល់នូវពិន្ទុជាអន្តរជាតិ​​ សំរាប់និស្សិតដែលបញ្ចប់កម្មវិធីសិក្សា យ៉ាងពេញលេញជាមួយDTS។​ វាជាច្រកទ្វារសំរាប់ឲកាសចូលរួម ជាមួយបេសកកម្មជាសកល និងវគ្គសិក្សាផ្សេងៗទៀតនៅសាកលវិទ្យាល័យប្រជាជាតិ ក្នុងស្រុកខ្មែរនិងប្រទេសនាៗ។

ថ្ងៃសាលា​ចាប់ផ្តើម

ខែមួយ 2023 ថ្ងៃទី ៨ ខែមករា 2023

ខែប្រាំពីរ 2023 ថ្ងៃទី ២ ខែកក្កដា 2023

ខែមួយ 2024 : ថ្ងៃទី ៧ ខែមករា 2024

ទីបន្ទាល់ពីនិស្សិតមុន

DTS​ ជាដំណើរផ្សងព្រេងជាមួយព្រះ ដែលខ្ញុំមិនអាចបំភ្លេចបានក្នុងជីវិតខ្ញុំ។​ ព្រះអង្គបានប្រើប្រាស់សាលា DTS​​ សំរាប់រៀបចំគ្រប់ផ្នែកនៃជីវិតខ្ញុំដើម្បីគោលបំណងព្រះ សំរាប់ថ្វាយសិរីល្អដល់ព្រះ។ វាជាជំរើសដ៏ល្អបំផុតសំរាប់ជីវិតខ្ញុំ។

សារ៉ា និស្សិតដែលបញ្ចប់ការសិក្សានៅDTS, ប្រទេសអូស្ត្រាលី

ពីមុនខ្ញុំអត់ស្គាល់អំពីតម្លៃខ្លួនឯងបន្ទាប់មកខ្ញុំរៀនDTSព្រះអង្គបានផ្លាស់ប្រែជីវិតរបស់ខ្ញុំអោយស្គាល់អត្តសញ្ញាណពិតក្នុងព្រះគ្រីស្ទឥឡូវជីវិតរបស់ខ្ញុំមានភាពស្និតស្នាលជាមួយព្រះហើយខ្ញុំជាអ្នកដឹកនាំអោយគេរៀនស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនគេដែរ។

សុភា និស្សិតបញ្ចប់សាលាDTS, ស្រុកខ្មែរ

កាបង់ថ្លៃសាលា

វគ្គសិក្សា

សូមទាក់ទងមកកាន់យើងខ្ញុំសំរាប់សំនួរផ្សេងៗដែលអ្នកមាន។

យើងនៅទីនេះដើម្បីជួយអ្នក

ប្រសិនបើអ្នកមានសំនួរអំពីសាលាDTSសូមបំពេញពាក្យ នោះខាងក្រុមការងារយើងនឹងទាក់ទងទៅកាន់លោកអ្នក​ បងប្អូនផ្ទាល់។

Seal of University of the Nations

សាកលវិទ្យាល័យប្រជាជាតិ

សាលាបណ្តុះបណ្តាលភាពជាសាវ័ក​ (DSP 211 & 212)​ ជាសាកលវិទ្យាល័យដែលបានចុះឈ្មោះហើយ។​ ពិន្ទុCredit 20​​ ជាពិន្ទុពេញលេញសំរាប់អ្នកដែលបញ្ចប់ការសិក្សាយ៉ាងជោគជ័យនៃវគ្គបណ្តុះបណ្តាល។ ពិន្ទុនេះបានចុះជាមួយសកលវិទ្យាល័យ​ UofN អាចជួយអោយនិស្សិតទាំងអស់អាចបន្តការសិក្សាជាមួយសកលវិទ្យាល័យផ្សេងៗទៀតក្នុងUofNជាសកល។ និស្សិតដែលបញ្ចប់វគ្គDTSដោយជោគជ័យជាមួយសកលវិទ្យាល័យUofN​យើង គឺជាអ្នកដែលបានពិន្ទុជាមួយសកលវិទ្យាល័យ​ UofNសកល​​ និងអាចធ្វើការជាបេសកកជន ដែលបំរើតាមប្រទេសផ្សេងៗយូរអង្វែងនៅអង្គការវ៉ាយវ៉ាម។